website_news:2020010407

ដំណឹងល្អ! ថៃអនុញ្ញាតឲ្យពលករចំណាកស្រុកជាប់គាំង មកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា អាចស្នាក់នៅ និងបន្តធ្វើការធម្មតារហូតព្រំដែនបើកឡើងវិញ

https://www.cen.com.kh/ April 2, 2020

ប្រទេសថៃ៖ ក្រសួងការងារថៃ កាលពីថ្ងៃទី១ ខែមេសា បានអនុញ្ញាតឲ្យពលករដែលជាប់គាំង មកពីប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ស្នាក់នៅ និងធ្វើការលើសពីថ្ងៃផុតកំណត់របស់ពួកគេ ដោយសារការបិទព្រំដែនរបស់ពួកគេ នាពេលថ្មីៗនេះ។ រដ្ឋមន្ត្រីក្រសួងការងារ លោក Mom Ratchawongse Chatumongol Sonakul បានឲ្យដឹងថាពលករចំណាកស្រុកត្រូវបានអនុញ្ញាតឱ្យបន្តការងារ របស់ពួកគេ រហូតដល់ព្រំដែនបើកជាថ្មី។ រដ្ឋមន្ត្រីខាងលើក៏បានបញ្ជាក់ឲ្យដឹងដែរថា “សេចក្តីសម្រេចនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ពលករចំណាកស្រុកចំនួន ១០៨.៥៨៦នាក់។ មានកម្មករចំនួន ៤៤,២២២ នាក់ ដែលត្រូវបានគេនាំចូលពីប្រទេសទាំងនេះ មកធ្វើការរយៈពេល ៤ឆ្នាំ នៅក្នុងប្រទេសថៃដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយប្រទេសជិតខាង និងកម្មករចំនួន ៦៤.៣៦៤ នាក់ដែលមានប័ណ្ណព្រំដែនចេញចូល និងធ្វើការនៅតាមតំបន់ព្រំដែនជារៀងរាល់ថ្ងៃតាមរដូវ៕ ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ Bangkok Post)

website_news/2020010407.txt · Last modified: 2020/04/02 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki