website_news:2020010408

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI 01-04-2020

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ បានឲ្យដឹងថា ពលករខ្មែរទាំង ០២នាក់នេះ មាន ១. ឈ្មោះ សំ ទិត្យ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិតាមូង ឃុំកំពែងស្រុកព្រៃការបាស់ ខេត្តតាកែវ និង២. ឈ្មោះ ញ៉ែម ភិរម្យ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិមួយ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ ក្នុងនេះក៏មានការចូលរួមពី មន្ត្រីចត្តាឡីស័ក្ត ត្រួតពិនិត្យសុខភាពផងដែរ និងបានធ្វើការអប់រំ ណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020010408.txt · Last modified: 2020/04/02 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki