website_news:2020010604

សម្រេចឃុំខ្លួនមេខ្យល់២នាក់ ករណីញុះញុងឱ្យក្មេងជាអនីតិជនដើរសុំទានគេ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១១:៣១ ឃឹម ប៊ុនណាក់

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សោ សុតា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនស្រី២ នាក់ជាមេខ្យល់.ញុះញុងឲ្យក្មេងជាអនីតិជនដើរសុំទានតាមភ្លើងស្តុប.និងផ្លូវសាធារណៈ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតឈានដល់ការជំនុំជម្រះលើអង្គសេចក្តី ។ អ្វីដែលគេបានសង្កេតឃើញ មុនសមត្តកិច្ចនាំមេខ្យល់ទាំង២នាក់ទៅឃុំខ្លួន ក៏មានម៉ូតូកង់បីមួយគ្រឿង បានដាក់ក្មេងៗប្រុសស្រីប្រមាណបួនដប់នាក់ ទៅទម្លាក់នៅមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដែលពេលនោះពួកគេបានសុំការអនុញ្ញាតិពីឆ្មាំការពារតុលាការ ដើម្បីចូលជួបសួរសុខទុកមេខ្យល់នោះ ប៉ុន្តែមិនត្រូវបានឲ្យចូលជួប ទើបពួកគេនៅពពាក់ពពូនងើតករហង់ មុខច្រកទ្វារចេញ ចូលរបស់សាលាដំបូងរាជធានីភ្នំពេញ រហូតដល់ពេលរថយន្តសមត្តកិច្ចដឹកស្ត្រីទាំងពីរទៅកាន់ពន្ធនាគារ បានពួកគេជិះកង់បីចាកចេញទៅវិញ ។

សូមបញ្ជាក់ថា កាលពីវេលម៉ោង៩ ព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងសមត្តកិច្ចជំនាញនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានចុះអនុវត្តតាមចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែង របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លើករណីកេងប្រវ័ញ្ចពលកម្មកុមារ ក្នុងរូបភាពបង្ខំឲ្យក្មេងដើរសុំទានតាមភ្លើងស្តុប ឈានដល់ការឃាត់ខ្លួនមេខ្យល់២ នាក់ និងសង្គ្រោះកុមាររងគ្រោះ៦ នាក់ ។ ជនសង្ស័យជាមេខ្យល់ម្នាក់ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។ និងម្នាក់ឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។

លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការ ពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ២នាក់ និងត្រូវសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងភ្នំពេញ នៅថ្ងៃទី២៨ ខែឧស ភា ឆ្នាំ២០២០ នេះ ចំណែកជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅមន្ទីរសង្គម កិច្ច យកទៅគ្រប់គ្រង ។ លោក កែវ ធា បន្តថា ករណីខាងលើនេះសមត្តកិច្ចយើងបានសង្គ្រោះកុមាររងគ្រោះចំនួន៦នាក់ (ស្រី៣នាក់) ក្នុងនោះមានទារកចំនួន ២នាក់ប្រុស ដែលជាករណី កេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំទៅកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

website_news/2020010604.txt · Last modified: 2020/06/01 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki