website_news:2020010610

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី មានពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ តាមច្រករបៀង (ស្លាបស្តាំ) របស់ប៉ុស្តិ៍ចំនួន ០៥នាក់

https://www.facebook.com/GDIOfficial/ 30-05-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាវេលាម៉ោង ១៥និង៥៥នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ តាមច្រករបៀង (ស្លាបស្តាំ) របស់ប៉ុស្តិ៍ចំនួន ០៥នាក់ ស្រី ០៣នាក់។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការណែនាំ និងពិនិត្យកំដៅជូនពួកគាត់ និងបានសហការប្រគល់អ្នកទាំង ០៥នាក់ខាងលើ ជូនទៅមន្ត្រីចត្តាឡីស័ក ដើម្បីអនុវត្តតាមជំនាញបន្ត។ ដោយឡែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខាងភាគីថៃ ពុំមានបើកច្រកទ្វារព្រំដែន អនុញ្ញាតឲ្យនាំចូល-ចេញទំនិញនោះទេ គឺអនុញ្ញាតតែចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រតែប៉ុណ្ណោះ៕

website_news/2020010610.txt · Last modified: 2020/06/01 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki