website_news:2020010705

ពលរដ្ឋខ្មែរ០៣នាក់ ត្រូវអាជ្ញាធរថៃ យកមកប្រគល់ឲ្យភាគីកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ

http://kampucheathmey.com/ 1/7/2020 10:38 Am អត្ថបទ ៖ ចាន់ ធី

ឧត្តរមានជ័យ ៖ អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់រួចផុតទោស យកមកប្រគល់ឲ្យភាគីកម្ពុជាយើង តាមច្រកអន្តរជាតិជាំ ភូមិលើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១៦និង១៧នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋដែលរួចផុតទោសរួមមាន ៖ ១- ឈ្មោះ ថា ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ២- ឈ្មោះ តង សឿ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣- ឈ្មោះ ឈុន ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងនោះ ពលរដ្ឋខ្មែរទាំង០៣នាក់នេះ ត្រូវបានទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី១២,០២,២០១៨ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយខុសច្បាប់ ជាប់គុកនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។ ចូលតាមច្រកអូរស្វាយ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។បច្ចុប្បន្ន ពលរដ្ឋខ្មែរចំនួន០៣នាក់ ក្រោយពីសមត្ថកិច្ចធ្វើការអប់រំរួច ត្រូវបានឲ្យទៅស្រុកកំណើតវិញរៀងៗខ្លួន៕

website_news/2020010705.txt · Last modified: 2020/07/01 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki