website_news:2020010903

បង្ក្រាបខារ៉ាអូខេបង្កប់សេវាកម្មផ្លូវភេទ និងរំដោះនារីរងគ្រោះរកស៊ីបាន៣នាក់

http://kampucheathmey.com/ 31/8/2020 12:32 Pm

កំពង់ស្ពឺ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេបង្កប់សេវាកម្មផ្លូវភេទមួយកន្លែង និងបានរំដោះនារីរកស៊ីផ្លូវភេទ ដែលជាជនរងគ្រោះចំនួន៣នាក់។ ហេតុការណ៍ចុះបង្ក្រាបទីតាំងខារ៉ាអូខេនេះ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការចុះបង្ក្រាបនេះផងដែរ ចូលរួមដោយលោកស្រី វរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យ បានទីតាំងខារ៉ាអូខេមួយកន្លែង យីហា រាត្រីប្រជុំមិត្ត ដែលមានថៅកែឈ្មោះ សន ស៊ឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ស្វាយទាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ តាមការបញ្ជាក់ពីលោកស្រី នាយការិយាល័យថា ទីតាំង ខារ៉ាអូខេ ខាងលើ គឺបានប្រព្រឹត្តផ្ទុយទៅនឹងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដែលបានហាមប្រាមមិនឲ្យគ្រប់ទីតាំងខារ៉ាអូខេ បម្រើសេវាជាលក្ខណៈបើកច្រៀងក្នុងបន្ទប់ ដោយត្រូវ ប្រែក្លាយមកជាការបើកលក្ខណៈ ភោជនីយដ្ឋានធម្មតា លើសពីនោះ អ្នកជំនាញបានស្រាវជ្រាវរកឃើញថា ទីតាំងនោះមានលួចបើកផ្ដល់ឲ្យ មានសេវាផ្លូវភេទ (សញ្ចរកម្ម )។

ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដជំនាញ បានបញ្ជូនខ្លួនថៅកែខារ៉ាអូខេរួមជាមួយវត្ថុតាង ៖ ១. ស្រោមអនាម័យ១ថង់ (ប្រើរួច), ២. ផ្ទាំងរូបអាសអាភាសចំនួន២ផ្ទាំង យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តចំណាត់ការតាមនីតិវិធីច្បាប់។ ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចក៏បានរំដោះនារីរងគ្រោះចំនួន៣នាក់ ប្រគល់ឲ្យមជ្ឈមណ្ឌលស្ដារនីតិសម្បទា ជួយផ្នែកស្ដ្រីងាយរងគ្រោះ ដើម្បីជួយផ្នែកស្មារតី និងផ្ដល់ចំណេះជំនាញ ទៅរកមុខរបរថ្មី៕

website_news/2020010903.txt · Last modified: 2020/09/01 14:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki