website_news:2020010904

រដ្ឋាភិបាលថៃ អនុញ្ញាតឲ្យពលករបរទេស៣សញ្ជាតិស្នាក់នៅប្រទេសថៃអាចបន្តធ្វើការបានរហូតដល់ឆ្នាំ២០២២

http://kampucheathmey.com/ 31/8/2020 6:43 Pm

ភ្នំពេញ ៖ រដ្ឋាភិបាលថៃបានអនុញ្ញាតិឲ្យពលករបរទេស៣សញ្ជាតិរួមមានកម្ពុជា,ឡាវនិងមីយ៉ាន់ម៉ាចំនួន៤ក្រុម ដែលកំពុងស្នាក់នៅប្រទេសថៃអាចបន្តធ្វើការបានរហូតដល់ឆ្នាំ២០២២ខាងមុខ។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៣១ សីហានេះថា ពលករបរទេស ៤ក្រុមនោះគឺទី១ ពលករបរទេសដែលចូលមកធ្វើការស្របតាមកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់តែផុតកំណត់៤ឆ្នាំ។ ទី២ពលករដែលបានបង្ហាញអត្តសញ្ញាណរបស់ពួកគេដូចជាលិខិតឆ្លងដែនឯកសារធ្វើដំណើរ ប័ណ្ណសម្គាល់ខ្លួនដែលបានការងារនិងការអនុញ្ញាតឲ្យស្នាក់នៅក្នុងព្រះរាជាណាចក្រថៃបានផុតកំណត់ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ប៉ុន្តែមិនបានដំណើរការទេតាមគណៈរដ្ឋមន្ត្រីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩។ ទី៣ពលករបរទេសដែលចូលមកធ្វើការស្របតាមកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ដែលបានការងារត្រូវបានរៀបចំដោយគោលការណ៍ច្បាប់តាមមាត្រា ៥០, ៥៣, ៥៥ នៃក្រឹត្យបន្ទាន់ស្ដីពីការគ្រប់គ្រងការងារសម្រាប់ជនបរទេសដូចជាការចាកចេញពីនិយោជកចាស់ប៉ុន្តែនៅតែមិនអាចរកនិយោជកថ្មីក្នុងរយៈពេល ៣០ថ្ងៃ។ លោកបានបន្តទៀតថា ពលករបរទេសទាំង៣ ក្រុមខាងលើអាចស្នើសុំការងារនៅនាយកដ្ឋានការងារចាប់ពីថ្ងៃទី១៧ ខែសីហាដល់ ថ្ងៃទី៣១ ខែតុលា ២០២០។ ពិនិត្យសុខភាពធានាសុខភាពចាប់ពីថ្ងៃទី៣១មករា ឆ្នាំ២០២១ ពលករផុតវីសាអនុញ្ញាតឲ្យនៅប្រទេសថៃកំឡុងថ្ងៃទី៣១ ខែមករាឆ្នាំ២០២១។ ធ្វើប័ណ្ណសំគាល់ខ្លួនចាប់ពីថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។ ចំពោះប័ណ្ណការងារអនុញ្ញាតឲ្យធ្វើការបានដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២២និងអាចបន្តធ្វើការជាមួយនិយោជកនៅការងារគ្រប់ប្រភេទប៉ុន្តែ ពលករបរទេសមិនអាចប្ដូរនិយោជកបានទេលុះត្រាតែការចាកចេញពីការងារវាគឺជាកំហុសរបស់និយោជកនិងបានបងប្រាក់ឱ្យនិយោជកជាប្រចាំខែ។

លោកបានបន្ថែមទៀតថា ទី៤ចំណែកពលករសញ្ជាតិខ្មែរនិងមីយ៉ាន់ម៉ាចូលមកធ្វើការដោយប្រើ border past យោងតាមកិច្ចព្រមព្រៀងស្ដីពីការឆ្លងកាត់ព្រំដែនដែលចូលមកធ្វើការក្នុងករណីទៅហើយមក ឬ តាមរដូវកាលតាមមាត្រា៦៤ នៃក្រឹត្យបន្ទាន់ស្ដីពីការគ្រប់គ្រងការងារសម្រាប់ជនបរទេសដែលគ្រប់៤ ឆ្នាំនៃការងារនិងការអនុញ្ញាតឲ្យស្នាក់នៅក្នុងតំបន់ព្រំដែនដែលបានអនុញ្ញាតត្រូវដាក់ពាក្យសុំប័ណ្ណការងារនៅនាយកដ្ឋានការងារចាប់ពីថ្ងៃទី ១៧ខែសីហាដល់ថ្ងៃទី៣១ខែតុលា ២០២០និងពិនិត្យសុខភាពធានាសុខភាពបានការងារមានសុពលភាពរយៈពេល ៣ខែតែអាចសុំតបានមិនលើសពីថ្ងៃទី៣១ខែសីហា ២០២២និងអាចធ្វើការជាមួយនិយោជកបានចំនួន២ការងារគឺកម្មករសំណង់និងការងារផ្ទះព្រមទាំងធ្វើបានក្នុងតំបន់ដោយយោងតាមកិច្ចព្រមព្រៀងស្ដីពីការឆ្លងកាត់ព្រំដែនរវាងកម្ពុជាថៃ និងមីយ៉ាន់ម៉ា និងក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសប៉ុណ្ណោះ។ ពលករបរទេសមិនអាចប្ដូរនិយោជកបានទេ លុះត្រាតែការចាកចេញពីការងារវាគឺជាកំហុសរបស់និយោជក និងបានបងប្រាក់ឲ្យនិយោជកជាប្រចាំខែ៕ សំអឿន

website_news/2020010904.txt · Last modified: 2020/09/01 14:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki