website_news:2020010907

អ្នកទោសខ្មែរម្នាក់ ក្រុមអាជ្ញាធរថៃដោះលែង និងប្រគល់ឱ្យកម្ពុជាវិញ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៨:៥៥ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលេងអ្នកទោសខ្មែរម្នាក់ ឱ្យមានសេរីភាពវិញ និងបញ្ជូនខ្លួនយកមកប្រគល់ឱ្យកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីម៉ោង២រសៀល ថ្ងៃទី៣០ សីហា ២០២០ ស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អ្នកទោសខ្មែរម្នាក់ដែលក្រុមអាជ្ញាធរថៃធ្វើការដោះលែងមានឈ្មោះអឿន កឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានជាប់ពន្ធនាគារនៅខេត្តសុរិន្ទ ប្រទេសថៃ រយៈពេល២ឆ្នាំ៤ខែ ពីបទលួចឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងក្នុងដីថៃ ដោយចូលតាមផ្លូវខាងលិចច្រកអន្តរជាតិជាំ និងត្រូវក្រុមទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ២០១៧ ត្រង់ចំណុចអូរថ្លាន់ ស្ថិតក្នុងស្រុកប៊ូឆេត ខេត្តសុរិន្ទ ប្រទេសថៃ។

មន្ត្រីកម្ពុជាបម្រើការងារច្រកទ្វារអន្តរជាតិអូរស្មាច់ឱ្យដឹងថា អ្នកទោសខ្មែរម្នាក់ដែលក្រុមអាជ្ញាធរថៃដោះលែង ហើយនាំខ្លួនយកមកប្រគល់ឱ្យនោះ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើដំណើរឆ្លងដែនដោយខុសច្បាប់បន្តទៀត និងបានឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញក្នុងថ្ងៃដដែលផងដែរ៕

website_news/2020010907.txt · Last modified: 2020/09/01 14:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki