website_news:2020011004

ឃាត់មនុស្សជាង៤០០នាក់ ពាក់ព័ន្ធករណីជួញដូរផ្លូវភេទនិងប្រើប្រាស់គ្រឿងញៀននៅហាងខារ៉ាអូខេមួយ នាក្រុងព្រះសីហនុ

http://khmeread.com/ September 30, 2020 05:20PM

ព្រះសីហនុ ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យក្នុងទីតាំអខារ៉ាអូខេ របស់ជនជាតិចិនមួយកន្លែងយីហោ «ចិនស៊ីនខាយ សៀនមិន» នៅម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាប់តាំងពីម៉ោងជាង២ រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយឃាត់មនុស្សជាង៤០០នាក់ និងវត្ថុតាងមួយចំនួន។ យោងតាមរបាយការណ៍បឋមបញ្ជាក់ថា អាចនឹងមានការពាក់ព័ន្ធករណីជួញដូរផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀនដែលមានជនជាតិចិនប្រុសស្រី ជាង៤០០ នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅក្នុងទីតាំងខារ៉ាអូខេនេះដើម្បីត្រួតពិនិត្យនិងសាកសួរដោយសមត្ថកិច្ចជំនាញនិងរឹបអូសវត្ថុតាងមួយចំនួនសង្ស័យសារធាតុញៀន។ សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី៣០កញ្ញានេះ ការត្រួតពិនិត្យកំពុងធ្វើបន្ត ហើយមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចថា មានបទល្មើសអ្វីខ្លះ និងមានមនុស្សប៉ុន្មាននាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនោះឡើយ៕

website_news/2020011004.txt · Last modified: 2020/10/01 15:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki