website_news:2020011005

យោធាថៃដាក់រាយរបងលួសបន្លាដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលករខ្មែរ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 30/09/2020

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងយោធាបូរផាថៃ១ក្រុមបានដាក់រាយរបងលួសបន្លាចំនួន៦គីឡូម៉ែត្រពីតាប្រាយ៉ា ដល់ទល់ដែនអារញ្ញ ដើម្បីធ្វើការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលករខ្មែរ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០។តាមការអះអាងរបស់វរះព្រំដែន ៨០៧ និងកំលាំងយោធាការពារព្រំដែនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថានៅរសៀលម៉ោង៣នោះមានកម្លាំងយោធាបូរផាថៃ១ក្រុមបានដាក់រាយរបងលួសបន្លាចំនួន៦គីឡូម៉ែត្រចាប់ពីតាប្រាយ៉ា ដល់ទល់ដែនអារញ្ញ ដើម្បីធ្វើការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលករចង់ឆ្លងដែនរកការងារធ្វើដោយខុសច្បាប់នៅប្រទេសថៃ ។

វរះព្រំដែន៨០៧និងកំលាំងយោធាការពារព្រំដែនបានប្រាប់បញ្ជាក់ឲ្យដឹងបន្តទៀតថាកងកម្លាំងយោធាបូរផា ដោយមានកងកម្លាំងពិសេសតាប្រាយ៉ា រួមជាមួយកម្លាំងនគរបាលល្បាតព្រំដែន ១២ បានបន្ថែមការធ្វើរបងលួសបន្លាដែលទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគ ១ ចំនួន ៣០០ ដុំ ក្នុងបរិវេណដែលទទួលខុសត្រូវដោយកងប្រចាំការពិសេសតាប្រាយ៉ា ដើម្បីទប់ស្កាត់ការលួចឆ្លងដែនតាមច្រកធម្មជាតិខុសច្បាប់ ព្រមទាំងការចុះល្បាត និងយាមកាមក្នុងពេលយប់ជាប្រចាំ ផងដែរ។កងកម្លាំងយោធាបូរផាថៃបានប្រាប់ឲ្យដឹងថាប្រទេសថៃដោយសារជម្ងឺ កូវីត .១៩រាតបាតពេញពិភពលោកពិសេសប្រទេថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លង បង្ខំឲ្យនាយករដ្ឋមន្ត្រីថៃប្រកាសប្រទេសគ្រាមានអាសន្ន រោងចក្រត្រូវបិតទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជំងឺកូវីដ. ១៩ មិនទាន់បានធូរស្បើយនៅឡើយ។ប្រជាជនថៃនៅតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាជានិច្ចអ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។

សព្វថ្ងៃនេះសមត្ថកិច្ចថៃធ្វើការទប់ស្កាត់ពលករខ្មែរដែលលបលួចចូលឆ្លងដែនទៅ ធ្វើការក្នុងប្រទេថៃខុសច្បាប់ខ្លាំងសំបើមណាស់ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីរយ១៩ នេះ។គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋខ្មែរជាច្រើនពាន់គ្រួសារក្នុងសម័យកូវីដ.១៩នេះពួកគេគ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះការខ្វះខាត បានបបួលគ្នាបង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ឆ្លងដែនខុសច្បាប់ បើមបើមិនជោគជ័យតាមបំណងទេត្រូវ ប្រឈមនឹងគេចាប់បញ្ជូនត្រឡប់មកវិញ ក៍នៅតែប្រថុយ អស់ទាំងប្រាក់ ខាតទាំងពេលវេលាត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្តថែមទៀតផងនេះដោយសារក្រពះ៕

website_news/2020011005.txt · Last modified: 2020/10/01 15:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki