website_news:2020011007

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៣នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 30-09-2020

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៣នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៣នាក់នេះ មាន ១. ឈ្មោះ ហាច សារុម ភេទប្រុស អាយុ ២៣ឆ្នាំ ភូមិព្រះស្រែ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង, ២. ឈ្មោះ រឿន រិន ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិតាគរ ឃុំជ្រៃលស់ ស្រុកពញាឮ ខេត្តកណ្តាល, ៣. ឈ្មោះ លី ប៊ុនម៉ាយ ភេទប្រុស អាយុ ៦១ឆ្នាំ ភូមិ៣ ឃុំស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕

website_news/2020011007.txt · Last modified: 2020/10/01 15:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki