website_news:2020020101

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://grandnewsasia.com/ 31/12/2019 ម៉ោង 14:53 pm

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩និងលើកទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២០។ កិច្ចប្រជុំនេះប្រព្រឹតទៅក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្ត និង ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី ថ្នាក់ដឹកនាំក្រុង ស្រុក ជាសមាជិកគណៈកម្មាធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងការអប់រំផ្សព្វផ្សាយ បង្ការ បង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្សនៅទូទាំងខេត្ត យ៉ាងមាន ប្រសិទ្ធភាព។ ក្នុងឱកាសនោះដែរ លោក ក៏បានផ្ដាំផ្ញើដល់គណៈកម្មាធិការក៏ដូចជាលេខាធិការដ្ឋាន សូមបន្តខិតខំអនុវត្តឲ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឲ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព៕

website_news/2020020101.txt · Last modified: 2020/01/02 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki