website_news:2020020102

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០

https://www.facebook.com/deputygovernoryousophear/ 02-01-2020

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមពី ស្នងការរងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត គណៈអភិបាលក្រុង-ស្រុក និងតំណាងអង្គការដៃគូជាតិ-អន្តរជាតិ សរុប៥៤នាក់ ក្នុងនោះស្រី ៣៥នាក់ បន្ទប់ប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប។ កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈរួមមាន៖

កិច្ចប្រជុំបានធ្វើការពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗ ពាក់ព័ន្ធនឹងការអន្តរាគមន៍ជួយជនរងគ្រោះ ការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុត្តិធម៌ មន្រ្តីក្រុមការងារប្រយុទ្ធប្រឆាំអំពើជួញដូរមនុស្ស ការផ្តល់សេវាជួយជនរគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ របស់មន្ទីរជំនាញ អង្គការដៃគូពាក់ព័ន្ធ។ បន្ថែមពីនោះ លោកស្រីប្រធានអង្គប្រជុំបានស្នើ និងជំរុញដល់អ្នកចូលរួមទាំងអស់បន្តកិច្ចសហការលើការអនុវត្តសកម្មភាព និងត្រូវពិនិត្យឡើងវិញនូវចំណុចខ្វះខាតនានាពេលអនុវត្តកន្លងមក ពិសេសការអនុវត្តសកម្មភាពឲ្យឆ្លើយតបទៅនឹងបញ្ហាជាក់ស្តែង និងគោរពក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ។ លើសពីនោះទៅទៀត លោកស្រី បានជំរុញឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ និងពង្រឹងទៅការរៀបចំកិច្ចប្រជុំតាម ក្រុង-ស្រុក និងឃុំ-សង្កាត់ លើការងារបង្ការទប់ស្កាត់ ការជួយជនរងគ្រោះ និងបង្កើនការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព (ការឯកសារត្រឹមត្រូវតាមច្បាប់កំណត់) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱកាសការងារក្នុងស្រុក ឲ្យបានទូលំទូលាយ។

នៅក្នុងឆ្នាំ២០២០ខាងមុខនេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំអំពើជួញដូរមនុស្ស នឹងធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ កិច្ចប្រជុំយុត្តិធម៌អនីតិជន ការប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស គ្រប់និកាយ សាសនា នៅក្នុងខេត្ត ទៅតាមផែនការដែលបានរៀបចំ និងស្នើសុំឲ្យមានកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ទាំងផ្នែកបច្ចេកទេស និងធនធាន។

website_news/2020020102.txt · Last modified: 2020/01/02 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki