website_news:2020020302

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់

https://www.facebook.com/GDIOfficial/ February 28 at 4:17 PM

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០២នាក់នេះ មាន ១. ឈ្មោះ វ៉ុន វីរៈ ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅ បច្ចុប្បន្នស្ថិតក្នុងភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង២. ឈ្មោះ ម៉ក់ មិនា ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតក្នុងឃុំស្អាង ស្រុកស្អាង ខេត្តកណាល។ នគរបាលប៉ុស្តិ៍បានធ្វើការអប់រំ ណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020020302.txt · Last modified: 2020/03/02 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki