website_news:2020020303

លោកប៉ាវស៊ីណា រកឃើញក្រុមហ៊ុនកាស៊ីណូ ចំនួន៣ នៅប៉ោយប៉ែត កំពុងបំពានច្បាប់ និងកេងប្រវ័ញ្ចកម្លាំងញើសឈាមបុគ្គលិក និយោជិត

https://dap-news.com/ ByVNT108 Posted on March 2, 2020

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំតាមដាន លក្ខខណ្ឌការងាររបស់ក្រុមហ៊ុនផ្សេងៗ ជាមួយតំណាងសហជីព ចលនាកម្មករ ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែ មីនា លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានរកឃើញក្រុមហ៊ុនកាស៊ីណូចំនួន៣ មិនបានអនុវត្តតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាក់ទងនិងការបើកប្រាក់រំលឹក អតីតភាពការងារ និងប្រាក់បំណាច់ការងារ។

លោក ប៉ាវ ស៊ីណា បានឲ្យដឹង តាមរយៈគេហទំព័រហ្វេសប៊ុកថា ក្រុមហ៊ុន កាស៊ីណូ ចំនួន ៣ ដែលមិនបានអនុវត្តតាមសេចក្តីប្រកាស របស់ក្រសួងការងារ ទាក់ទងនិង ការបើកប្រាក់រំលឹក អតីតភាពការងារមុនឆ្នាំ២០១៩ និងបើកប្រាក់បំណាច់ការងារ ដែលចាប់អនុវត្តពីឆ្នាំ២០១៩ តទៅនោះរួមមាន ក្រុមហ៊ុន ៖

ទី១-កាស៊ីណូ ហ្គ្រែន ដាយអឺម៉នស៊ីធី

ទី២-កាស៊ីណូ រីហ្សត ដែលកាស៊ីណូ ក្រុមហ៊ុនទាំងពីរ បានបើកជូនបុគ្គលិកតែប្រាក់បំណាច់ការងារ ដែលអនុវត្តពីឆ្នាំ២០១៩ ទៅមុខតែប៉ុណ្ណោះ រីឯ ប្រាក់រំលឹកអតីតភាពការងារ ដែលនៅសល់មុនឆ្នាំ២០១៩ ពុំផ្តល់ជូនបុគ្គលិកនិយោជិតនោះទេ ។

រីឯទី៣- ក្រុមហ៊ុនកាស៊ីណូ ឌី អិន អេ គឺ មិនបានបើក ទាំងប្រាក់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់ការងារ តែម្តង ។

ប្រធានសហជីពរូបនេះបញ្ជាក់ថា “ការមិនយកចិត្តទុកពីសំណាក់មន្រ្តីពាក់ព័ន្ធ បានធ្វើអោយថៅកែក្រុមហ៊ុនកាស៊ីណូទាំងនេះ កំពុងតែបំពានច្បាប់ និងកេងប្រវ័ញ្ច កម្លាំងញើសឈាមបុគ្គលិកនិយោជិត ។ ខ្ញុំសូមស្នើឲ្យថ្នាក់ដឹកនាំក្រសួងការងារ មេត្តាពិនិត្យមើលករណីនេះផង”៕

website_news/2020020303.txt · Last modified: 2020/03/02 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki