website_news:2020020603

ចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទឈរនៅតាមរបង ក្រោមដើមឈើ និងជួរមាត់ទន្លេ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) បាន៧នាក់

https://khmerpress.news/ 02-06-2020

រាជធានីភ្នំពេញ ៖ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ដែលឈរនៅតាមរបង និងក្រោមដើមឈើ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋា វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ជាលទ្ធផល នៃការបង្ក្រាបនេះ កម្លាំងប្រជាការពារខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)សរុបចំនួន០៧នាក់(ស្រី) បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ៕ ប្រភព៖ Khmer Note

website_news/2020020603.txt · Last modified: 2020/06/02 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki