website_news:2020020605

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី០១ ខែមិថុនឆ្នាំ២០២០តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីប្រទេសថៃមានចំនួន ១៣,៧៦៥នាក់ ហើយ

https://www.facebook.com/tvkchannel7/ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 01-06-2020

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ នៅថ្ងៃនេះទទួលបានចំនួនសរុប ៤១នាក់ ស្រីចំនួន ១៨នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើ មានចំនួន ១៣,៧៦៥នាក់ ស្រីចំនួន ៥,៩៧៦នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៣,៧៦៥នាក់ ស្រី ៥,៩៧៦នាក់ គឺពិនិត្យសុខភាពបានទាំងអស់។

សូមបញ្ជាក់ជូនថា ប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃៗ មានចន្លោះពីជាង ១០០ នាក់រហូតដល់ជាង ៣០០នាក់ សម្រាប់ទូទាំងប្រទេសកម្ពុជា ៕ ប្រភព: របាយការណ៍រដ្ឋបាលខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន

website_news/2020020605.txt · Last modified: 2020/06/02 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki