website_news:2020020608

នគរបាលប៉ុស្តិ៍បុសលាវចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមខ្នងផ្ទះ

http://cambodiapolice.com/policekh/ 2:31 pm 2 មិថុនា 2020

ក្រចេះ ៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងភូមិបុសលាវក្រោម ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងនោះបានធ្វើការផ្សព្វផ្សាយនូវចំណុចចំនួនដូចខាងក្រោម ៖

-ផ្សព្វផ្សាយសេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។

-ផ្សព្វផ្សាយ រួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ។

-ចែក សារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ។

-ផ្សព្វផ្សាយ រួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ ។ -ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហិង្សាទាក់ទងនឹងយេនឌ័រ,អំពើជួញដូរស្ដ្រីនិងកុមារ ។

-ផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោក ។

-ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

-អំពីគ្រោះអគ្គីភ័យ ។

-នៅក្នុងនោះកម្លាំងយើងបានធ្វើការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង៩យ៉ាងរបស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងវិធីបង្ការទប់ស្កាត់វីរុស កូវីដ-19 ។

មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣១នាក់ស្រី ១៥នាក់ និងចែកខិតប័ណ្ណចំនួន៣១សន្លឹកផងដែរ ៕

website_news/2020020608.txt · Last modified: 2020/06/02 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki