website_news:2020020702

នគរបាលប៉ុស្តិ៍គ្រញូងសែនជ័យផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ

http://cambodiapolice.com/policekh/ 1:54 pm 1 កក្កដា 2020

ក្រចេះ ៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគ្រញូងសែនជ័យ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន និងបញ្ហាមួយចំនួនៗទៀត នៅចំណុចផ្ទះលោកប្រធានភូមិ ស្ថិតនៅភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែន ស្រុកស្នួល ខេត្តក្រចេះ ក្នុងកម្មវិធីចែកមុងជូនដល់ប្រជាពលរដ្ឋ ។ ក្នុងនោះកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណរួមមាន៖

-ផ្សព្វផ្សាយសេចក្ដីអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

-ចែកសារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន។

-ផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩អនក្រ,បកចុះថ្ងៃទី១៧ ខែមិនាឆ្នាំ២០២០ស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ។

-ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហិង្សាទាក់ទង នឹងយេនឌ័រ,អំពើជួញដូរស្ដ្រីនិងកុមារ ។

-ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ។

-ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

-ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធីការការពារទប់ស្កាត់នៃការរីករាលដាលអំពីជំងឺកូរវីដ១៩ផងដែរ។

នៅក្នុងនោះ កម្លាំងបានធ្វើការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង៩យ៉ាងរបស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងយុទ្ធនាការខាងលើ មានអ្នកចូលរួមចំនួន៩៨នាក់ ស្រីចំនួន៦២នាក់ ៕

website_news/2020020702.txt · Last modified: 2020/07/02 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki