website_news:2020020705

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១៨នាក់

https://www.facebook.com/GDIOfficial 01-07-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១៨នាក់ ស្រី ០៦នាក់ និងកុមារ ០២នាក់។ ក្នុងចំណោមពលករទាំងនោះ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកពីខេត្ត ប៉ាត់តានី ភាគខាងត្បូង នៃប្រទេសថៃ និងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំអំពីច្បាប់ឆ្លងកាត់ព្រំដែន និងរបៀប នៃការទប់ស្កាត់ការពារជម្ងឺឆ្លង covid-19 បន្ទាប់មកប្រគល់ជូនក្រុមចត្តាឡីស័ក យកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជាបណ្ដោះអាសន្ន ដើម្បីពិនិត្យ និងតាមដានសុខភាពពួកគាត់បន្ត ៕

website_news/2020020705.txt · Last modified: 2020/07/02 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki