website_news:2020020902

ពលករចំនួន ៣២នាក់ ស្រី១២នាក់ កុមារ៤នាក់កម្លាំងប៉ុស្តិ៍នគរបាលឃុំបឹងបេង ឃាត់ខ្លួនមណ្ឌលចត្តាឡីសក័ទី១ វិទ្យាល័យធ្វើកិច្ចសន្យាឲ្យវិលទៅស្រុកវិញ

http://kampucheathmey.com/ 2/9/2020 11:18 Am

បន្ទាយមានជ័យ ៖ កងកម្លាំងនគរបាលប៉ុស្តិ៍១ក្រុម ដឹកនាំដោយលោក អនុសេនីយ៍ត្រី ផាន់ សំណាង នាយរងប៉ុស្តិ៍បានសហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង និងកម្លាំងទាហ៊ានផ្នែកសឹករងស្រុកម៉ាឡៃចុះល្បាតឃាត់ខ្លួន ប្រជាពលករចំនួន ៣២នាក់ ស្រី ១២នាក់ កុមារ៤នាក់ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវិលត្រលប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ផាន់ សំណាង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពលករដែលឃាត់ខ្លួននោះភាគច្រើនមកពីខេត្តមកចំនួន៨ គឺសៀមរាប១៥នាក់ ស្រី៥នាក់ ព្រៃវែង២នាក់ ស្រី១នាក់ បាត់ដំបង ៣នាក់ ស្រី២នាក់ កុមារ១នាក់ ត្បូងឃ្មុំ១នាក់ ភ្នំពេញ១នាក់ ពោធិ៍សាត់៥នាក់ ស្រី២នាក់ កុមារ២នាក់ បន្ទាយមានជ័យ៤នាក់ ស្រី២នាក់ កុមារ១នាក់ កំពង់ស្ពឺ១នាក់។ លោកផាន់ សំណាង បានបញ្ជាក់ឲ្យដឹងទៀតថា រហូតមកដល់ថ្ងៃនេះ សមត្ថកិច្ចខ្មែរ បានដំណឹងពីសមត្ថកិច្ចថៃឲ្យដឹងថា ដោយសារជំងឺកូវីដ-១៩ រាតត្បាតពេញពិភពលោកពិសេសប្រទេសថៃ ធ្វើឲ្យជនជាតិថៃ កើតជំងឺនេះមានស្លាប់ មានឆ្លង បង្ខំឲ្យនាយករដ្ឋមន្ត្រីថៃ ប្រកាសប្រទេសគ្រាមានអាសន្ន រោងចក្រត្រូវបិទទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយ ព្រោះសំអាងថា ជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយនៅឡើយប្រជាជនថៃមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ សមត្ថកិច្ចថៃ បានបញ្ជាក់ទៀតថា អ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃ ប្រយ័ត្នចាញ់បោកមេខ្យល់។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីឃាត់ខ្លួនពលករចំនួន ៣២នាក់ ស្រី ១២នាក់ កុមារ៤នាក់នោះ បានធ្វើការណែនាំដល់ពលករខ្មែរទាំង៣២នាក់នេះ ឲ្យឈប់ចាញ់ការឃោសនារបស់មេខ្យល់កុំឲ្យចាញ់បោកមេខ្យល់បន្តទៀតហើយ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការស្វែងរកការងារធ្វើនៅប្រទេសថៃបន្តព្រោះ វាងាយចាញ់បោកមេខ្យល់ណាស់។ លោកបានប្រាប់ឲ្យដឹងទៀតថា ពលករទាំង៣២នាក់បន្ទាប់ពីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចមកពលករទាំងអស់ត្រូវបាន សមត្ថកិច្ចបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីសក័ទី១ វិទ្យាល័យម៉ាឡៃដើម្បីពិនិត្យសុខភាពតែបើពលករទាំង៣២នាក់នេះ បើគ្មានសញ្ញាមេរោគកូវីដ-១៩នោះទេ ក៏អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរៀងខ្លួនវិញផងដែរ៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2020020902.txt · Last modified: 2020/09/02 15:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki