website_news:2020021001

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.facebook.com/deputygovernoryousophear/ 01-10-2020

ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋាន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការនរគបាលខេត្ត ជាអនុប្រធានលេខាធិការដ្ឋាន និងជាតំណាងលោកជំទាវប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមសម្របសម្រួលពីវាយគ្មិន ពីតំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរកិច្ចការនារីខេត្ត និងអង្គការមូលនិធិអេ២១ ក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក និងថ្នាក់ឃុំដែលមានសមាសភាពអញ្ជើញចញលរួមពីលោកស្រី អភិបាលរង ស្រុកទទួលបន្ទុក អធិការស្រុក កងរាជអាវុធហត្ថស្រុក មេឃុំ អ.ក.ន.ក នាយករដ្ឋបាលស្រុក ប្រធានស្រុកប្រតិបត្តិ/មណ្ឌលសុខភាពប្រធានការិ.ជុំវិញស្រុក នាយប៉ុស្តិ៍ មេភូមិ អនុភូមិ និងជំនួយការភូមិ សរុប ៤៥នាក់ ស្រី១៩នាក់ នៅរដ្ឋបាលសាលាស្រុកវ៉ារិន។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយមានកិច្ចសហការពីរដ្ឋបាលស្រុកវ៉ារិន និងមានការគាំទ្រពីរដ្ឋបាលសាលាខេត្ត និងអង្គការមូលនិធិអេ២១ផងដែរ។

website_news/2020021001.txt · Last modified: 2020/10/02 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki