website_news:2020021101

ប្រជាពលរដ្ឋខែ្មរ ចំនួន ៣៧នាក់លួចឆ្លងដែនទៅថៃ ត្រូវ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ឃាត់ខ្លួន អប់រំណែនាំឲ្យបញ្ឈប់ការធ្វើសកម្មភាពបែបនេះទៀត

https://www.cen.com.kh/ November 1, 2020

ព្រំដែនអន្តរជាតិភ្នំដី ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការល្បាតតាមរបៀងស្លាបឆ្វេង និងស្លាបស្តាំ ក្នុងរង្វង់ប្រតិបត្តិការណ៍របស់ប៉ុស្តិ៍ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ កុំឲ្យធ្វើការឆ្លងដែនតាមរបៀង។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ ក៏បានប្រទះឃើញប្រជាពលរដ្ឋខែ្មរ ចំនួន ៣៧នាក់ ស្រី ១៧នាក់ ក្នុងនោះកុមារ ០៥នាក់ ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកសំពៅលូន ដែលខ្លះជាអ្នកស៊ីឈ្នួលលើកសម្ភារៈ និងខ្លះទៀតជាអាជីវករ បានធ្វើការឆ្លងដែនចេញទៅផ្សារ បានខៅឌីន (ផ្សារជាប់ព្រំដែន) ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ តាមរបៀង (ស្លាបឆ្វេង និងស្លាបស្ដាំ) របស់ប៉ុស្តិ៍។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ខាងលើ ឲ្យបញ្ឈប់ការធ្វើសកម្មភាពបែបនេះទៀត និងបានអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕ ដោយ៖បញ្ញាស័ក្តិ

website_news/2020021101.txt · Last modified: 2020/11/02 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki