website_news:2020021111

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៦នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 29-10-2020

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៦នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៦នាក់នេះ មាន ១-ឈ្មោះ ឆន បេះ ភេទស្រី អាយុ ៥២ឆ្នាំ, ២-ឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ ៥៧ឆ្នាំ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង, ៣-ឈ្មោះ ផាន លំដួន ភេទប្រុស អាយុ ៣២ឆ្នាំ ភូមិព្រៃស្រឡៅ ឃុំអំពិលតាពក ស្រុកអូរាំងឳ ខេត្តកំពង់ចាម, ៤-ឈ្មោះ លី ឆយ ភេទប្រុស អាយុ ២៦ឆ្នាំ, ៥-ឈ្មោះ កៅ ភាព ភេទស្រី អាយុ ៣៨ឆ្នាំ, ៦-ឈ្មោះ ជ័រ ស្រីតេង ភេទស្រី អាយុ ២៤ឆ្នាំ ភូមិពន្លៃ ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020021111.txt · Last modified: 2020/11/02 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki