website_news:2020030101

ក្រុមហ៊ុនបោក! ក្រុមហ៊ុននាំពលករទៅប្រទេសកូរ៉េ ម្នាក់ៗអស់រាប់ពាន់ដុល្លារ រើផ្ទះ គេចខ្លួនបាត់

https://kbn.news/ January 2, 2020

ភ្នំពេញ៖ យុវជនមួយក្រុម ដែលចាញ់បោកក្រុមហ៊ុន JLY ជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសកូរ៉េ ម្នាក់ៗអស់រាប់ពាន់ដុល្លារ មិនដឹងប្រធានក្រុមហ៊ុនវេចលុយរើផ្ទះ គេចខ្លួនបាត់ទៅដល់ណា នាំគ្នាផ្អើល រត់មករកសុំអន្តរាគមន៍ពីសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ ។

បុរសរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះចាញ់បោកក្រុមហ៊ុនចំនួន៣០នាក់ ឈ្មោះ ជួប ជួន អាយុ២៨ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា ពួកគាត់មានគ្នាប្រមាណ៣០នាក់ រស់នៅខេត្តផ្សេងៗគ្នា កាលពីអំឡុងតែតុលា ឆ្នាំ២០១៨ ពួកគាត់នាំគ្នាទៅដាក់ពាក្យបង់លុយនៅក្រុមហ៊ុនJLYជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសកូរ៉េ ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ម្នាក់ៗអស់៣ពាន់ដុល្លារ ដោយខាងក្រុមហ៊ុន ចេញឯកសារវិក័យប័ត្រ ត្រឹមត្រូវ រួចឲ្យត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំថ្ងៃចាកចេញទៅធ្វើការនៅប្រទេសកូរ៉េ នៅពេលដ៍ខ្លីខាងមុខ ។

ក៏ប៉ុន្តែការរទន្ទឹងរង់ចាំ បានអូសបន្លាយពីមួយខែទៅមួយខែ អស់រយ:ពេលច្រើនខែទៅហើយ រហូតមកដល់ឆ្នាំថ្មី ២០២០ ស្រាប់តែពួកគាត់ទំនាក់ទំនងទៅខាងក្រុមហ៊ុនមិនបាន ទើបនាំគ្នាផ្អើលឆោឡោ មកដល់ស្នាក់ការក្រុមហ៊ុន JLY មិនដឹងប្រធានក្រុមហ៊ុនវេចលុយរើផ្ទះ គេចខ្លួនបាត់ទៅដល់ណា ក៍នាំគ្នារត់មករកសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍តែម្ដងទៅ ។ ក្រុមហ៊ុនជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសកូរ៉េ ឈ្មោះ JLYនេះ មានប្រជាពលរដ្ឋរងគ្រោះ នាំគ្នាមកតវ៉ា២លើកមកហើយ ហើយនេះជាលើកទី៣ហើយដែលក្រុមហ៊ុនបោកប្រាស វេចលុយរត់បាត់ ទុកឲ្យប្រជាពលរដ្ឋជាអ្នកចាញ់បោក ម្នាក់ៗលក់ដីស្រែចម្ការ ចងការគេ អស់ម្នាក់រាប់ពាន់ដុល្លារ យំមិនចេញ ៕

website_news/2020030101.txt · Last modified: 2020/01/03 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki