website_news:2020030201

ឪពុកចិត្តអប្រិយ យកកូនស្រីទៅលក់ឲ្យភ្ញៀវនៅផ្ទះសំណាក់ តម្លៃ៣០០ដុល្លារ

https://www.chnchannel.com/ Post ដោយ Lay Math Post ថ្ងៃទី Feb 3, 2020

ភ្នំពេញ៖ ក្មេងស្រីម្នាក់ត្រូវឪពុកបង្កើតរបស់ខ្លួនលួងលោមយកទៅលក់ឲ្យភ្ញៀវនៅផ្ទះសំណាក់ ក្នុងតម្លៃ៣០០ដុល្លារ តែសំណាងល្អ ត្រូវក្មេងស្រីរងគ្រោះដឹងខ្លួនទាន់ពេល រត់ចេញមកក្រៅ និងប្រាប់ក្រុមគ្រួសារទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនឪពុកតិរច្ឆាននេះ យកទៅចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខសួន វត្តបុទុមវត្តី ។ ក្មេងស្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ រីឯបុរសជាឪពុកចិត្តអប្រិយដែលលក់កូនស្រីបង្កើតរបស់ខ្លួននោះ ក៏សមត្ថកិច្ចមិនប្រាប់អត្តសញ្ញាណដែរ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការចាប់ខ្លួនបុរសជាឪពុកនេះ ធ្វើឡើយក្រោយពីមានពាក្យបណ្តឹងពីគ្រួសារក្មេងស្រីរងគ្រោះ ដោយបានចោទប្រកាន់ថា បានលួងលោមកូនស្រីរបស់ខ្លួន ទៅផ្ទះសំណាក់ ដើម្បីលក់ខ្លួនឲ្យបុរសម្នាក់ទៀតក្នុងតម្លៃ៣០០ដុល្លារ ។ តែត្រូវក្មេងស្រីរងគ្រោះដឹងខ្លួន ហើយបានរត់ចេញ និងប្រើល្បិចតេរទូរស័ព្ទណាត់ជួបម្តងទៀត នៅមុខសួនខាងលើ ដើម្បីឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង និងដកហូតថ្នាំញៀន៣កញ្ចប់ផងដែរ។ ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

website_news/2020030201.txt · Last modified: 2020/02/03 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki