website_news:2020030606

សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់ដែលជាពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េ បានស្លាប់ បាត់បង់ជីវិតដោយសារតែ

http://khmerosja.net/ June 1, 2020

មនុស្សម្នាក់ៗគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ តែមកពីជីវភាពក្នុងគ្រួសារមានការខ្វះខាត គ្មានជម្រើស ទើបត្រូវសំរេចចិត្តបែបនេះ ចាកឆ្ងាយពីប្រទេសកំណើតខ្លួន ហើយទៅនៅប្រទេសដទៃដែលខ្លួនមិនស្គាស់សោះដើម្បីធ្វើការរកលុយ ទាំងដែលត្រូវជួបនូវបញ្ហាលំបាកមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ (រដូវក្តៅ និងរដូវធ្លាក់ព្រិល)។ គ្រោះថ្នាក់ក្នុងម៉ោងការងារដោយយថាហេតុណាមួយជាដើមនោះ ដែលទាំងអស់នេះហើយ គឺជាមូលហេតុយ៉ាងចំបង ដែលសុទ្ធសឹងតែអាចឈានដល់ការបាត់បង់ជីវិតបានគ្រប់ពេលវេលាតែម្តង។ យ៉ាងណាមិញ ពលករកូរ៉េម្នាក់ទៀតហើយបានស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។ បើយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Park Sujin បានមានការរៀបរាប់ឲ្យដឹងថា៖«សូមចូលរួមរំលែកទុក្ខផងបងប្រុសដែលស្លា ប់ដោយសារគ្រោះថ្នាក់ចររាចណ៍ បើសាច់ញាតិមានអ្វីអោយខ្ញុំជួយផ្នែកច្បាប់ទាក់ទងនឹងប្រាក់សំណងគ្រោះថ្នាក់ចររាចណ៍ អាចទាក់ទងមកដែលមានបទពិសោធន៍ខ្ពស់ក្នុងការដោះស្រាយជូន»។ ទន្ទឹមនឹងនេះដែរ បើយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Thona បានប្រាប់ឲ្យដឹងថា៖«ដំណឹងមរណៈភាព បងប្អូនខ្មែរយើងកាលពីថ្ងៃទី២០២០-០៥-៣០ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ឆន់អាន់ ដឹកទៅមន្ទីរពេទ្យឥលូវទទួលមរណៈភាពហើយ គាត់ជាអ្នកស្រុកនៅកៀនស្វាយ ខេត្តកណ្ដាល គាត់ជាពលករខុសច្បាប់មកធ្វើការនៅកូរ៉េរយៈពេលពីរឆ្នាំជាងហើយ។ សូមអោយបងទៅកាន់សុខគតិភព ប្អូនសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារបងផង»។

website_news/2020030606.txt · Last modified: 2020/06/03 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki