website_news:2020030701

វេទិកាផ្សព្វផ្សាយអំពីផលប៉ះពាល់ការធ្វើចំណាកស្រុក ការទប់ស្កាត់អំពើជួញដូរមនុស្ស និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្នុងស្រុកបរិបូណ៌

https://grandnewsasia.com/ 03-07-2020

កំពង់ឆ្នាំង៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ការទប់ស្កាត់អំពើជួញដូរមនុស្ស និងផ្សព្វផ្សាយពីវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ មកពីឃុំខុនរ៉ង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ក្រសួងមហាផ្ទៃ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្ត លោក លោកស្រី អភិបាលរងស្រុកបរិបូណ៌ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត។ ក្នុងឱកាសនោះក៏មានការចែកអំណោយដល់ចាស់ជរា ស្ដ្រីមេម៉ាយមានកូនច្រើន និងគ្រួសារជនងាយរងគ្រោះ ចំនួន ៥០គ្រួសារផងដែរ ដោយក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ចំនួន ១០ គីឡូក្រាម, សាប៊ូដុំ ចំនួន ២ ដុំ, សារ៉ុង ចំនួន ២, ក្រមា ចំនួន ២, ជែលលាងដៃ ចំនួន ២ ដប, សាប៊ូបោកខោអាវ ចំនួន ២ កញ្ចប់។ បន្ទាប់មកលោកស្រី រួមជាមួយក្រុមការងារបាននាំយកបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត ទួលព្រះស្រីពិជ័យសូរ្យវង្សកំពង់ព្រះ ហៅវត្តកំពង់ព្រះ ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕

website_news/2020030701.txt · Last modified: 2020/07/03 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki