website_news:2020030706

អ្នកទោសខ្មែរ២នាក់ ត្រូវបានក្រុមអាជ្ញាធរថៃដោះលែងឲ្យមានសេរីភាពវិញ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ២០:២៦ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការកាត់ទោសពលរដ្ឋខ្មែរ២នាក់ពីបទឆ្លងដែនខុស ច្បាប់កាប់ឈើគ្រញូងឱ្យរួចផុតពីសំណាញ់ច្បាប់ និងបញ្ជូនខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរ កម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ កក្កដា ២០២០នេះ។ ហេតុ ការណ៍នេះកើតឡើងនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកទោសខ្មែរ២នាក់ដែលក្រុមអាជ្ញាធរថៃកាត់ទោសឱ្យរួចពីសំណាញ់ច្បាប់៖

១-ឈ្មោះ រុន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ពេញ ដូយ ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង២នាក់ រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលខាងថៃ ចាប់ខ្លួនថ្ងៃទី២៦ កញា ២០១៧ ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេតប្រទេសថៃ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរ២នាក់ដែល ក្រុមអាជ្ញាធរថៃនាំយកមកប្រគល់ឱ្យ ខាងសមត្ថកិច្ចបានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ឆ្លងដែនខុសច្បាប់បន្តទៀតរួចឱ្យវិលត្រឡប់ទៅជួបជុំប្រពន្ធកូននៅក្នុងថ្ងៃដដែល។ គួរំលឹក ថាអ្នកទោសខ្មែរក្រុមអាជ្ញាធរថៃបញ្ជូនខ្លួនយកមកប្រគល់ឱ្យជាញឹកញាប់ផងដែរនេះមិនមែន ជាលើកទីមួយនោះទេ៕ ដោយ ៖ ឱម សារឿន

website_news/2020030706.txt · Last modified: 2020/07/03 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki