website_news:2020030811

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០៥នាក់ ពីសមត្ថកិច្ចថៃ

https://www.facebook.com/GDIOfficial 31-07-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០៥នាក់ ពីសមត្ថកិច្ចថៃ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៥នាក់នេះ មាន ១-ឈ្មោះ ស្រឹម ស៊ីម ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិគោកចា ឃុំគោកស្រុក ស្រុកដំបែ ខេត្តត្បូងឃ្មុំ, ២-ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ០៤ ឃុំពាមក្រសោព ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ៣-ឈ្មោះ អ៊ុំ ទូច ភេទប្រុស អាយុ ៨២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ៤-ឈ្មោះ សាត គាំង ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិព្រែករូង ឃុំដំរីពួក ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និង៥-ឈ្មោះ ខេង សារ៉ាត់ ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្បែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត ដោយមានការចូលរួមត្រួតពិនិត្យសុខភាព អនុវត្តនីតិវិធី ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020030811.txt · Last modified: 2020/08/03 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki