website_news:2020030903

ឧត្តមសេនីយ៍ទោ កឹង ឃន បើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ ស្តីពីការពង្រឹង វិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

http://cambodiapolice.com/policekh/ 12:32 pm 2 កញ្ញា 2020

ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយខ្លឹមសារ ស្តីពីការពង្រឹង វិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ កិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារសេនាធិការ និងសន្តិសុខ លោក លោកស្រីនាយ នាយរងការិយាល័យសរុប ផែនការ ការិយាល័យចំណុះផែនការងារសន្តិសុខ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការិយាល័យ គ្រប់គ្រងការស្នាក់នៅ លោកអធិការ អធិការរងទទួលការងារសេនាធិការ សន្តិសុខ និងប្រឆាំងការជួញដូរមនុស្ស នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៨ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ។

បន្ទាប់ពីមានប្រសាសន៍ផ្សព្វផ្សាយខ្លឹមសារ ស្តីពីការពង្រឹង វិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួចមកលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២០ ព្រមទាំងប្រគល់ត្រាស្ងួត បោះលើរូបថត សម្រាប់ធ្វើសៀវភៅគ្រួសារ ដល់ប្រជាពលរដ្ឋ ជូនអធិការរដ្ឋាននគរបាលក្រុង/ស្រុកទាំង៨ ផងដែរ ៕

website_news/2020030903.txt · Last modified: 2020/09/03 15:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki