website_news:2020030904

ឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយផែនការក្នុងការរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម

http://cambodiapolice.com/policekh/ 11:30 am 2 កញ្ញា 2020

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពី ៖ -ការបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ប្រចាំខែសីហា និងរយ:ពេល០៩ខែ និងលើកទិសដៅខែកញ្ញា។

-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០-២០២១។

-ផ្សព្វផ្សាយផែនការ ដែលទទួលបានពីកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ ស្តីពីវិធានការសន្តិសុខ និងការប្រយុទ្ធប្រឆាំងឣំពើការជួញដូរមនុស្ស។

-ផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យ កាន់បិណ្ឌ និងបុណ្យ កឋិនទាន ឆ្នាំ២០២០ ខាងមុខនេះ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកឣនុប្រធានផែន លោក លោកស្រីនាយការិយាល័យជំនាញគ្រប់រូប លោក លោកស្រីនាយរងការិយាល័យ (ទទួលការងាររដ្ឋបាលសរុបគ្រប់រូប) លោក លោកស្រីឣធិការ-ឣធិការរងនគរបាលស្រុក ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបឣ្នកចូលរួមមានចំនួន ២៧៨នាក់ ៕

website_news/2020030904.txt · Last modified: 2020/09/03 15:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki