website_news:2020040302

អគ្គស្នងការនគរបាលជាតិ ចាត់បញ្ជូននាយនគរបាលជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យផ្តល់យោបល់លើការសិក្សាស្រាវជ្រាវការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា

http://cambodiapolice.com/policekh/ 9:55 am 4 មីនា 2020

ភ្នំពេញ ៖ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ អគ្គស្នងការនគរបាលជាតិ បានចាត់បញ្ជូននាយនគរបាលជាន់ខ្ពស់ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យផ្តល់យោបល់លើការសិក្សាស្រាវជ្រាវការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក) បានសហការជាមួយអង្គការ APLE បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យផ្តល់យោបល់លើការសិក្សាស្រាវជ្រាវការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពជាដើម្បីកុមារ ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់នគរបាលជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមកាងារបច្ចេកទេសមកពីក្រសួងស្ថាប័នពាក់ព័ន្ធ មន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក និងអង្គការដៃគូពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ ពិនិត្យ និងផ្តល់យោបល់លើកម្រងសំណួរការអង្កេតស្តីពីការទប់ស្កាត់គ្រោះថ្នាក់ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃអង្គារ-ពុធ ១០កើត-១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣-០៤ ខែមីនា ឆ្នាំ២០២០៕

website_news/2020040302.txt · Last modified: 2020/03/04 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki