website_news:2020040304

ធ្វើជាគ្រូបង្រៀន តែអសិលធម៌ ហ៊ានបើកហាងខារ៉ាអូខេ បង្កប់សេវាផ្លូវភេទ ត្រូវបានរកឃើញសុទ្ធតែពុំទាន់គ្រប់អាយុ

http://www.cen.com.kh/ March 2, 2020

គ្រូបង្រៀនម្នាក់អាយុ ៥១ ឆ្នាំ នៅឯខេត្តសុរិន្ទ ភាគខាងត្បូងប្រទេសថៃ (ជិតព្រំដែនកម្ពុជា) ស្ថិតក្នុងចំណោមម្ចាស់ហាងខារ៉ាអូខេចំនួន ៣ ដែលត្រូវបានចាប់ខ្លួនពីបទលក់សេវាកម្មផ្លូវភេទ ទៅលើក្មេងស្រីថៃមិនទាន់គ្រប់អាយុ ។ នាងៗ ១៩ នាក់ ដែលត្រូវបានគេគិតថាជាអ្នករកស៊ីផ្លូវភេទ ត្រូវបានគេនាំទៅមន្ទីរឃុំឃាំង បន្ទាប់ពីការវាយឆ្មក់នៅហាងខារ៉ាអូខេទាំងនោះ។

អាជីវកម្មត្រូវបានបិទ ហើយម្ចាស់ហាងទាំងនោះ ក៏កំពុងប្រឈមនឹងបទចោទប្រកាន់ជាច្រើន រួមមានការជួញដូរមនុស្ស និងការរំលោភបំពានលើអនីតិជន។ អាជ្ញាធរខេត្តបានព្រមានថា មន្ត្រីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ នឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង បន្ទាប់ពីករណីនេះលេចឡើងថា ម្ចាស់ម្នាក់ក្នុងចំណោមនោះ គឺជាគ្រូបង្រៀនសាលាសាធារណៈ។

លោក Narong Thipsiri ប្រធានការិយាល័យអនុវត្តច្បាប់សម្រាប់មន្ទីររដ្ឋបាលខេត្តសុរិន្ទ បានទទួលស្គាល់ថា ការជួញដូរមនុស្សគឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងខេត្ត។ លោកបាននិយាយថា នោះគឺជាការរំលោភលើច្បាប់របស់ប្រទេសថៃ និងក៏រំលោភសិទ្ធិមនុស្សដែលត្រូវបានកេងប្រវ័ញ្ច និងអសីលធម៌ផងដែរ៕ ប្រែសម្រួលដោយ៖ លឹម ហុង (ប្រភព៖ The Thai Examiner.com)

website_news/2020040304.txt · Last modified: 2020/03/04 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki