website_news:2020040306

លោក Prayut Chan-o-cha កោះហៅការប្រជុំមួយ ដើម្បីពិភាក្សារកវិធីដោះស្រាយ ការវិលត្រឡប់របស់ពលករថៃពីកូរ៉េខាងត្បូងប្រមាណ ១០,០០០នាក់

https://khmerpress.news/ cily sokMarch 4, 2020 at 11:01 am

លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha នឹងកោះប្រជុំបន្ទាន់មួយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីអ្វីដែលត្រូវធ្វើចំពោះពលករថៃខុសច្បាប់ប្រមាណ ១០,០០០នាក់ ដែលលោកជឿថា អាចនឹងព្យាយាមវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងវិញ ដើម្បីគេចចេញពីវីរុស COVID-19 នៅទីនោះ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិធីដោះស្រាយ ទាក់ទងនឹងការវិលត្រឡប់របស់ពលករថៃពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រជាជនថៃចំនួន ១៣៨នាក់ ដែលត្រូវបានបញ្ជូនមកពីក្រុងវូហាន (ចិន) កាលពីខែមុននោះ ត្រូវចំណាយពេលពីរសប្តាហ៍ដើម្បីធ្វើចត្តាឡីស័ក។ លោកឧត្តមសេនីយ៍ Prayut Chan-o-cha បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើចត្តាឡីស័កលើពលករទាំងនោះរយៈពេល ១៤ថ្ងៃមុន ពេលអនុញ្ញាតឱ្យពួកគេវិលត្រឡប់មកប្រទេសថៃវិញ ហើយនៅពេលពួកគេមកដល់ប្រទេសថៃពួកគេអាចរំពឹងថា នឹងដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃទៀត។ ក្រសួងការបរទេសបាននិយាយថា ការិយាល័យអន្តោប្រវេសន៍កូរ៉េខាងត្បូងបានបញ្ជូនព័ត៌មានថា មានប្រជាជនថៃជាង ៥,០០០នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ ដែលមានបំណងវិលត្រឡប់មកផ្ទះវិញ។ លោក Prayut និយាយថា៖ «បញ្ហាគឺថាតើត្រូវគ្រប់គ្រងមនុស្សយ៉ាងច្រើនបែបនេះបែបណា ប្រសិនបើពួកគេទាំងអស់ត្រូវធ្វើចត្តាឡីស័កមុនពេលចូលផ្ទះរៀងខ្លួន។ ដូច្នេះរដ្ឋាភិបាលត្រូវតែរកវិធានការត្រឹមត្រូវ។ ខ្ញុំដឹងថាប្រជាជនមិនមានទំនុកចិត្តនិងភ័យខ្លាច … ប៉ុន្តែមន្ត្រីសុខាភិបាលសាធារណៈ និងបុគ្គលិកពេទ្យគឺបានត្រៀមខ្លួនយ៉ាងល្អ»។ គួរឱ្យដឹងដែរថា ទោះបីជានាយករដ្ឋមន្រ្តីបាននិយាយថា មានចំនួនពលករថៃប្រហែល ១០,០០០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដោយ ក៏ការប៉ាន់ស្មានមួយចំនួនបានបង្ហាញថា ចំនួនពួកគេគឺខ្ពស់ជាង ១៤,០០០នាក់៕ ប្រភព៖ Khmer Note

website_news/2020040306.txt · Last modified: 2020/03/04 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki