website_news:2020040601

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍( គ.ជ.ប.ជ ) ប្រារព្ធនូវកម្មវិធីសំណេះសំណាល ស្តីពីការឆ្លើយតបនឹងវិបត្តិកូវីដ ១៩ របស់សហគមន៍ ដែលជួបការលំបាក ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស

https://www.facebook.com/krongtepnews/ 04-06-2020

(បាត់ដំបង)៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍( គ.ជ.ប.ជ )និងលោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គជបជ អគ្គលេខាធិការរង រួមនិងអង្គការដៃគូរអភិវន្ឍ អង្គការ UNFPA (យូអិនអេហ្វភីអេ) និងអាយអូអឹម ប្រារព្ធនៅកម្មវិធីសំណេះសំណាលស្តីពីការឆ្លើយតបនឹងវិបត្តិកូវីដ ១៩ របស់សហគមន៍ដែលជួបការលំបាកដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងប្រគល់សម្ភារ:ប្រើប្រាស់មួយចំនួន ចំនួន១០០គ្រួសារ។

ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន គជបជ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គជបជ អគ្គលេខាធិការរង រួមនិងអង្គការដៃគូរអភិវន្ឍ អង្គការ UNFPA (យូអិនអេហ្វភីអេ) និងអាយអូអឹម ប្រារព្ធនៅកម្មវិធីសំណេះសំណាលស្តីពីការឆ្លើយតបនឹងវិបត្តិកូវីដ ១៩ របស់សហគមន៍ដែលជួបការលំបាកដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងប្រគល់សម្ភារ:ប្រើប្រាស់មួយចំនួន ចំនួន១០០គ្រួសារ ដោយមួយគ្រសារទទួលបានអង្ករ១០គីឡូក្រាម ស្ករស ទឹកត្រី ធីបមួយកញ្ចប់ (មានសាប៊ូលាងដៃ សារុង ក្រមា ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ) នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ពិធីមានការចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អាជ្ញាធរដែនដី តំណាងពីមន្ទីរនានាជុំវិញខេត្ត មានកសិកម្ម អភិវន្ឍជនបទ កិច្ចការនារី ធនធានទឹក មន្រ្តីឃុំ/ភូមិ ក្នុងមូលដ្ឋាន។

website_news/2020040601.txt · Last modified: 2020/06/04 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki