website_news:2020040801

នគរបាលប៉ុស្តិ៍ឃ្សឹមចុះផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ

http://cambodiapolice.com/policekh/ 4:24 pm 3 សីហា 2020

ក្រចេះ ៖ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្សឹម បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ក្នុងកម្មវិធីវេទិកាសាធារណៈថ្នាក់ជាតិ នៅភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ វេទិកានេះក្រោមអធិបតីភាព ឯកឧត្តម លី ផល្លា រដ្ឋលេខាធិកាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារថ្នាក់ជាតិ-ថ្នាក់ខេត្តចុះជួយស្រុកស្នួល ។ ក្នុងនោះកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានធ្វើការផ្សព្វផ្សាយ និងចែកខិត្តបណ្ណរួមមាន៖

-ផ្សព្វផ្សាយសេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

-ចែកសារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន។

-ផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ,បកចុះថ្ងៃទី១៧ ខែមិនាឆ្នាំ២០២០ស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ។

-ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហិង្សា ទាក់ទងនឹងយេនឌ័រ, អំពើជួញដូរស្ដ្រីនិងកុមារ ។

-ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ។

-ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

-ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធីការការពារទប់ស្កាត់នៃការរីករាលដាលអំពីជំងឺកូរវីដ១៩ផងដែរ ។

នៅក្នុងនោះ កម្លាំងយើងបានធ្វើការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង០៩យ៉ាង របស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ៕

website_news/2020040801.txt · Last modified: 2020/08/04 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki