website_news:2020040806

ពិតជាលឿនពេកហើយប្រពន្ធខ្ញុំ! នេះជាសម្តីខ្លោចផ្សារបស់ប្តី

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ០៨:៥៦ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ-ប៉ោយប៉ែត ៖ យោងតាមអាក់ខោនហ្វេសបុកបុរសជាប្តីបង្ហោះថា «ពិតជាលឿនពេកហើយប្រពន្ធខ្ញុំ» ។ ហើយតាមព័ត៌មានមុននេះថា ប្តីរបស់ស្ត្រីរងគ្រោះបានទៅជួបមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសុំឱ្យជួយក្នុងរឿងយកសពប្រពន្ធត្រឡប់ពីបាងកកវិញ ប៉ុន្តែត្រូវមន្ត្រីណែនាំនិងឱ្យទាក់ទងទៅមន្ត្រីស្ថានទូតប្រចាំប្រទេសថៃ ដើម្បីឱ្យរៀបចំឯកសារដែលមានទាំងលេខទូរស័ព្ទផងដែរ ។ សូមបញ្ជាក់ថា មនុស្ស៤នាក់បានបាត់បង់ជីវិតក្នុងថ្លុកឈាម ដោយសារការបាញ់ប្រហារមួយ ដែលមិនទាន់ដឹងពីមូលហេតុនៅឡើយ នៅក្នុងទីក្រុងបាងកក កើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី៣ សីហា ។

នេះបើយោងតាមកាផ្សាយរបស់គេហទំព័រ និងកាសែតក្នុងស្រុកថៃមួយ។ ប្រភពបន្តថា ប្រុស៣ ស្រីម្នាក់ ដែលជាស្ត្រីរងគ្រោះខាងលើ គេដឹងច្បាស់ថា ជាជនជាតិខ្មែរទៅបំរើការងារផ្នែកអនឡាញនៅទីនោះ។ ស្ត្រីរងគ្រោះខាងលើ មានឈ្មោះម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត និងមានទីលំនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ស្ត្រីរងគ្រោះមានកូនប្រុសម្នាក់អាយុជាង១ខួប។ ពេលនេះ បុរសជាប្តីនិងសាច់ញាតិកំពុងស្វះស្វែងរកការអន្តរាគមន៍ជួយពីស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណា ដើម្បីទទួលយកសពត្រឡប់មកស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីយ៍។ បើតាមប្រភពបញ្ជាក់ថាករណីបាញ់ប្រហារនេះ ដំបូងមានស្នូរផ្ទុះអាវុធជាច្រើនគ្រាប់បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ។យ៉ាងណា ក៏ដោយករណីខាងលើគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើតទេព្រោះជនសង្ស័យក្រោយបាញ់រៈបានគេចខ្លួនបាត់។ ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

website_news/2020040806.txt · Last modified: 2020/08/04 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki