website_news:2020040901

សមត្ថកិច្ចក្រុងតាខ្មៅបង្ក្រាបកន្លែងម៉ាស្សាកោសជប់មួយកន្លែងបង្កប់សេវាកម្មពិសេស និងរកឃើញស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួន

https://khmernote.com.kh/ September 4, 2020 Khmernote Media

ខេត្តកណ្តាល៖ សមត្ថកិច្ចបានចេញប្រតិបត្តិការបង្ក្រាបកន្លែងម៉ាស្សាកោសជប់មួយកន្លែង ដែលលួចបង្កប់បំរើសេវាផ្លូវភេទ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះម៉ាស្សាកោសជប់យីហោ ៦៦៦ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងប្រតិបត្តិការនោះផងដែរ មានជនរងគ្រោះចំនួន០៦នាក់៖

១-ឈ្មោះចាន់ រតនា ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ស្ត្រីបំរើសេវា។

២-ឈ្មោះជិន ឧស្សាហ៍ ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ភូមិចំបក់ទ្រាប់ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ស្ត្រីបំរើសេវា។

៣-ឈ្មោះជួប ស្រីម៉ុច ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុរបរ ស្រ្តីបំរើសេវា។

៤-ឈ្មោះនី ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ខេត្តរតនគិរី មុខរបរ ស្ត្រីបំរើសេវា

៥-ឈ្មោះខៀវ សិរីសួស្តី ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅ ខេត្តពោធិ៍សាត់ មុខរបរ ស្រ្តីបំរើសេវា

៦-ឈ្មោះង្វៀង ធីកាំធូ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ សង្កាត់ច្បារអំពៅ២ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ស្រី្តបំរើសេវា។

ចំណែកឯជនសង្ស័យចំនួន០១នាក់មានឈ្មោះចិន ស៊ាប ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅ ផ្ទះលេខ៣៣១ ភូមិរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរ ម្ចាស់ហាងម៉ាស្សាកោជប់យីហោ៦៦៦(ឃាត់ខ្លួន)។ វត្ថុតាងដែលសមត្ថកិច្ចចាប់បានរួមមាន៖

-ស្រោមអណាម័យប្រីប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន។

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន ២កញ្ចប់តូច និង

ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា:មានហាងម៉ាស្សាកោសជប់យីហោ៦៦៦មួយកន្លែងបានបើកបង្កប់កន្លែងជួញដូរផ្លូវភេទ ហើយកំលាំង នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅសហការណ៍ជាមួយកំលាំងជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានការចូលរួមពីបុគ្គលិកអង្គការកុមារមេត្រីបានចុះទៅបង្រ្កាបនៅទីតាំងខាងលើភ្លាមដោយបានធ្វើការឆែកឆេររកឃើញវត្ថុតាងដូចខាងលើ ឃាត់ខ្លួនជនសង្ស័យ និងស្រ្តីបំរើសេវ៉ាផ្លូវភេទយកទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីចាត់ការតាមនីតិវិធី៕

website_news/2020040901.txt · Last modified: 2020/09/04 15:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki