website_news:2020040904

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ

https://www.facebook.com/GDIOfficial 03-09-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ វ៉ាន់ វ៉ាត់ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ២-ឈ្មោះ អៀង សុអៀប ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះ ហួត រ៉េន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង, ៤-ឈ្មោះ សុង សិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020040904.txt · Last modified: 2020/09/04 15:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki