website_news:2020040908

ប្រជាពលរដ្ឋខ្មែរចំនួន ០៣នាក់ បានធ្វើដំណើរចូលប្រទេស តាមច្រករបៀងស្លាបឆ្វេងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី

https://www.facebook.com/GDIOfficial 03-09-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលមកតាមអូរច្រករបៀង (ស្លាបឆ្វេង) របស់ប៉ុស្តិ៍ចំនួន ០៣នាក់ និងបានសហការជាមួយផ្នែកចត្តាឡីស័ក ធ្វើការអប់រំណែនាំ និងពិនិត្យកំដៅជូនពួកគាត់ រួចបានប្រគល់អ្នកទាំងបីនាក់ខាងលើ ជូនទៅមន្ត្រីចត្តាឡីស័ក ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទមិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ និងអន្តរជាតិ ចូល-ចេញ ឆ្លងកាត់នៅឡើយទេ ចំពោះរថយន្តដឹកជញ្ជូនទំនិញ គឺអនុញ្ញាតឲ្យ ចូល-ចេញ ជាធម្មតា៕

website_news/2020040908.txt · Last modified: 2020/09/04 15:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki