website_news:2020041103

ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងកិច្ចការពារកុមារពីការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅតាមសហគមន៍ ក្នុងខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 03-11-2020

ខេត្តសៀមរាប៖ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងអង្គការសកម្មភាពដើម្បីកុមារ (APLE) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី៖ “ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារនៅតាមសហគមន៍” ដល់ កុមារ និងយុវជននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សម្ព័ន្ធភាព ស្រុកជីក្រែង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានផ្តល់ និងចែករំលែកព័ត៌មានអំពីវិធីសាស្រ្តនៃការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៅដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេបានយល់ដឹងពីការការពារខ្លួនពីការជួញដូរមនុស្ស និងការពារពីហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា។

website_news/2020041103.txt · Last modified: 2020/11/04 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki