website_news:2020041104

អង្គការសង់ត្រាល់បានរៀបចំវេទិកាសហគមន៍ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

https://www.facebook.com/CentralCambodiaOrg/ 03-11-2020

នៅថ្ងៃទី០៣ ខែវិច្ចិកា ឆ្នាំ២០២០នេះ អង្គការសង់ត្រាល់បានរៀបចំវេទិកាសហគមន៍ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពស្ថិតនៅភូមិម្នាស់កាល និងភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងនោះមានអ្នកចូលរួមសរុប ១៦៨នាក់ ស្ត្រី ១០៨ នាក់ បុរស ៦០ នាក់ ក្រោមកិច្ចសហការ ជាមួយអាជ្ញាធរឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

#កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

• លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋស្ដីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព ជៀសវាងចាញ់បោកមេខ្យល់ដែលជាកម្មវត្ថុក្នុងការជួញដូរមនុស្សនិងការរំលោភបំពានសិទ្ធការងារគ្រប់រូបភាព។

•កាត់បន្ថយការធ្វើចំណាកស្រុក ដោយគ្មានឯកសារជាហេតុប្រឈមនិងគ្រោះថ្នាក់នៃអំពើជួញដូរ និងរំលោភបំពានសិទ្ធមនុស្សផ្សេងៗ។

•លើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងពង្រឹងពង្រីកសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការជួញដូរមនុស្សគ្រប់ប្រភេទ។

website_news/2020041104.txt · Last modified: 2020/11/04 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki