website_news:2020041105

អង្គការសង់ត្រាល់បានរៀបចំវេទិកាសហគមន៍ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

https://www.facebook.com/CentralCambodiaOrg/ 02-11-2020

នៅថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២០នេះ អង្គការសង់ត្រាល់បានរៀបចំវេទិកាសហគមន៍ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពស្ថិតនៅភូមិកំពង់ឡី និងភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងនោះមានអ្នកចូលរួមសរុប ១៩១ នាក់ ស្រ្តី ១៤០នាក់ បុរស ៥១ នាក់ ក្រោមកិច្ចសហការ ជាមួយអាជ្ញាធរឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

#កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

• លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋស្ដីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព ជៀសវាងចាញ់បោកមេខ្យល់ដែលជាកម្មវត្ថុក្នុងការជួញដូរមនុស្សនិងការរំលោភបំពានសិទ្ធការងារគ្រប់រូបភាព។

•កាត់បន្ថយការធ្វើចំណាកស្រុកដោយគ្មានឯកសារជាហេតុប្រឈមនិងគ្រោះថ្នាក់នៃអំពើជួញដូរ និងរំលោភបំពានសិទ្ធមនុស្សផ្សេងៗ។

•លើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងពង្រឹងពង្រីកសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការជួញដូរមនុស្សគ្រប់ប្រភេទ។

website_news/2020041105.txt · Last modified: 2020/11/04 11:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki