website_news:2020041201

យុទ្ធនាការ១៦ថ្ងៃ: បង្កើនការវិនិយោគដើម្បីទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើស្ត្រីក្នុងបរិបទកូវីដ១៩

https://www.rasmeinews.com/ បញ្ចូលអត្ថបទដោយ Ly Naa 3 December, 2020

ដោយ: មុនីរ័ត្ន / ភ្នំពេញ: យុទ្ធនាការ ១៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងបង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្ត្រី ក្នុងបរិបទកូវីដ-១៩។ យុទ្ធនាការនេះ រៀបចំឡើងដោយក្រសួងកិច្ចការនារីដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។

ក្រសួងកិច្ចការនារីបានធ្វើការផ្សព្វផ្សាយឲ្យមានការចូលរួមទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្ត្រីពលករចំណាកស្រុក ក្នុងបរិបទកូវីដ១៩ ជាដើម។ គោលបំណងចូលរួមផ្សព្វផ្សាយ ដើម្បីលុបបំបាត់ការរើសអើស និងមាក់ងាយលើស្ត្រីពលករចំណាកស្រុក ឈ្វេងយល់ពីសេវាឆ្លើយតបអំពើហិង្សាលើស្ត្រីពលករចំណាកស្រុក។ សម្រាប់យុទ្ធនាការ១៦ថ្ងៃនេះដែរ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មានដៃគូសហការជាមួយអង្គការឃែ ដែលចូលរួមឧបត្ថម្ភនៅក្នុងយុទ្ធនាការនេះ។

ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញលោកស្រី កាន់រតនៈ ឧប្បល បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានផ្តោតអាទិភាពលើការកែទម្រង់ និងការលើកកម្ពស់ សមត្ថភាពរបស់ក្រសួង ស្ថាប័ន ការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និងពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តការងារ។ ភាពចាំបាច់ និងកត្តាជោគជ័យនៃការ អនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ អាស្រ័យលើភាពខ្លាំង រឹងមាំ និងប្រសិទ្ធភាពការងាររបស់ក្រសួងកិច្ចការនារីនិងមន្ទីរកិច្ចការនារី ។ ក្នុងបរិការណ៍នេះ កម្មវិធីអភិវឌ្ឍ សមត្ថភាពស្ថាប័ន ត្រូវធ្វើឡើងដោយឆ្លុះបញ្ចាំងនិងឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃការវិវត្តន៍ និងបរិបទថ្មីៗរបស់សកលលោក និងនៅក្នុងប្រទេស ក៏ដូចជាការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងការធ្វើឌីជីថលភាវូបនីយកម្ម។លោកស្រី លោកស្រី កាន់រតនៈ ឧប្បល បានបញ្ជាក់ថា យុទ្ធនាការ១៦ថ្ងៃ គោលបំណងសំខាន់ចំបងដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ និងរួមគ្នាទប់ស្កាត់ការជួញដូរស្ត្រី និងកុមារ ។ ជាមួយគ្នានេះ យុទ្ធសាស្ត្រ”នារីរតនៈទី៥” បន្តលើកកម្ពស់សមត្ថភាពរបស់ក្រសួងកិច្ចការ នារី និងអង្គភាពចំណុះ ក្នុងការពង្រឹងភាពស្អាតស្អំផ្នែករដ្ឋបាលសាធារណៈ និងពង្រឹងប្រសិទ្ធភាព ក្នុងការ ពិនិត្យតាមដាននិងវាយតម្លៃលើការអនុវត្តការងារ ព្រមទាំងពង្រីកយន្តការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានឱ្យឆ្លើយតបយេនឌ័រ ប្រកបដោយបរិយាបន្ន។

ការលើកកម្ពស់ការឆ្លើយតបបរិយាបន្ន ដល់ស្ត្រីនិងក្មេងស្រីដែលស្ថិតនៅក្នុងក្រុមដែល មានពិការភាពក្រុមបាត់បង់ឱកាស និងក្រុមងាយរងគ្រោះនៅក្នុងសង្គម ជាកិច្ចការអន្តរវិស័យរបស់ក្រសួង កិច្ចការនារី ដែលជំរុញឱ្យបញ្ជ្រាបនិងមានវិធានការជាក់លាក់នៅតាមអង្គភាព និងយុទ្ធសាស្ត្រនីមួយៗ ព្រម ទាំងលើកទឹកចិត្ត គិត គូរនិងជំរុញឱ្យមាន វិធានការប្រកបដោយសមធម៌នៅក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃ ៕

website_news/2020041201.txt · Last modified: 2020/12/04 09:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki