website_news:2020050302

កិច្ចប្រជុំពិភាក្សាលើការផ្លាស់ប្តូរបទពិសោធន៍ និងពិគ្រោះយោបល់រកពីចំណុចខ្លាំងនិងចំនុចខ្សោយ

http://cambodiapolice.com/policekh/ 10:31 am 5 មីនា 2020

មណ្ឌលគិរី ៖ នៅសាលប្រជុំស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី បានរៀចចំបើកកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់រកពីចំនុចខ្លាំង និងចំនុច ខ្សោយ ក្នុងកិច្ចប្រជុំជាមួយអង្គការការពារសិទ្ឋិមនុស្សកម្ពុជាហៅកាត ( c.p.u )កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នាវេលាម៉ោង៩និង០០នាទី ។

កិច្ចប្រជុំនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ទិត្យ ប៉ុណា អនុប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ និងក្រុមការងាររួមដំណើរចំនួន៥នាក់ និងស្ត្រីចំនួន១នាក់ ព្រមទាំងលោក ចែម បេក ខេម នាយកប្រត្តិបត្រ នៃអង្គភាពអង្ការការពារកុមារហៅតាត់ (c.p.u) លោកស្រីឧត្តមសេនីយ៍ត្រី ហ៊ួន គឹមហេង ស្នងការរងទទួលផែនការងារការពារការជួញដូរមនុស្សនិងការពារអនីតិជន ព្រមទាំងលោកវរសេនីយ៍ឯក នន់ សុវណ្ណារ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារនីតិជន និងមន្ត្រីជំនាញក្រោមឱវាទ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះសរុបចំនួន៧ រូបដែលបានចូលរួម។

ទន្ទឹមគ្នាក្នងឱកាសនោះផងដែរ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ួន គឹមហេង ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តបានមានមតិស្វាគមន៍ចំពោះគណ:ប្រតិភូនិងបានលើកឡើងលើនៅចំណុចការងារមួយចំនួន ដែលសំរេចបាននិងចំណុចមួយដែលមានភាពចន្លោះខ្វះខាតដែលនឹងយកទៅអនុវត្តន៍នាពេលខាងមុខ។

បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ ប៉ុណា អនុប្រធាននាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ បានសំដែងនៅការកោតសរសើរដល់កម្លាំងនគរបាលដែលបានខិតខំក្នុងការប្រឆាំងការងារជួញដូរមនុស្សនិងការពារអនីតិជនបានល្អប្រសើរគួរជាទីមោទនៈ៕

website_news/2020050302.txt · Last modified: 2020/03/05 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki