website_news:2020050501

ពលរដ្ឋខ្មែរចំនួន ១២នាក់ បានធ្វើដំណើរចូលព្រះរាជាណាចក្រកម្ពុជា

https://www.facebook.com/GDIOfficial 04-05-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នាវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២០ បានពិនិត្យឃើញពលរដ្ឋខ្មែរចំនួន ១២នាក់ បានធ្វើដំណើរចូលព្រះរាជាណាចក្រកម្ពុជា។ ដោយអនុវត្តន៍តាមគោលការណ៍ របស់ក្រសួងសុខាភិបាល ស្ថាប័នចត្តាឡីស័ក ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានវាស់កំដៅ និងប៉ុស្តិ៍បំពេញបែបបទ រួច តំណាងជំនាញចត្តាឡឺស័ក បានធ្វើការបញ្ជូនពលរដ្ឋទាំង ១២នាក់ យកទៅរក្សាទុក និងដាក់ដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ៕

website_news/2020050501.txt · Last modified: 2020/05/05 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki