website_news:2020050601

កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃជួបពិភាក្សាលើការងារព្រំដែន

https://www.rasmeinews.com/ June 4, 2020, 7:54 PM

ដោយ៖គ្រញូង/បាត់ដំបង៖កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣)ដឹកនាំដោយលោកវរសេនីយ៍ឯកពៅមុនីជោតិនាយប៉ុស្តិ៍បានទៅជួបពិភាក្សាការងារព្រំដែន។រវាងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃនៅអាគារទំនាក់ទំនងទាហានឈុតខ្មៅថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌីនប្រទេសថៃ។ នៅក្នុងជំនួបពិភាក្សាជុំវិញកិច្ចសហប្រត្តិបត្តិការលើការងារព្រំដែនរវាងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃធ្វើឡើងតាមការអញ្ជើញរបស់លោកវរសេនីយ៍ឯកRONNARONGSENGMIមេបញ្ជាការវរៈសេនាធំឈុតខ្មៅថៃលេខ១៣ដែលទើបផ្លាស់ចូលកាន់តំណែងថ្មី។ ភាគីកម្ពុជាក៏មានការអញ្ជើញចូលរួមដោយមានលោកអធិការនគរបាលស្រុកសំពៅលូន,លោកមេបញ្ជាការកងវរៈសេនាតូចលេខ១,លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧។

ភាគីទាំងពីរក៏បានលើកឡើងនូវខ្លឹមសារសំខាន់ៗ ក្នុងកិច្ចជំនួបពិភាក្សានេះ មាន ១,រួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩, ២,សហការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នានា។ ជាពិសេសស្នើសុំសមត្ថកិច្ចថៃសម្របសម្រួលធ្វើការចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនបាននៅពេលឆ្លងកាត់ចូលទៅប្រទេសថៃតាមច្រករបៀងនានា។ ៣,បន្តបង្កើនកិច្ចសហប្រត្តិបត្តិការល្អរវាងភាគីទាំងពីរកម្ពុជា-ថៃ៕S/

website_news/2020050601.txt · Last modified: 2020/06/05 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki