website_news:2020050606

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៥នាក់ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងបទល្មើសឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 04-06-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានទទួលពលករខ្មែរចំនួន ០៥នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងបទល្មើសឆ្លងដែនខុសច្បាប់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៥នាក់នេះ មាន ១-ឈ្មោះ ឌៀប ស្រីនេន ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបាយាប ឃុំសៀងឃ្វាន ស្រុកកំចាយមា ខេត្តព្រៃវែង, ២-ឈ្មោះ រឿន ភារាក់ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភមិបាយាប ឃុំសៀងឃ្វាន ស្រុក កំចាយមា ខេត្តព្រៃវែង, ៣-ឈ្មោះ ម៉ក់ ដា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅស្រុកកោះសូទិន ខេត្តត្បូងឃ្មុំ, ៤-ឈ្មោះ គីម ស្រី ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិដំណាក់ត្របែក ឃុំឬស្សីស្រុក ស្រុកកំពង់តករឡាច ខេត្ត កំពត និង៥-ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិទី១ ឃុំដងទង់ ស្រុកខេមរភូមិន្ទ ខេត្តកោះកុងក៏មានចូលរួមត្រួតពិនិត្យសុខភាព ពីមន្ត្រីចត្តាឡីស័កប្រចាំមាត់ច្រកផងដែល។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រក មិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញត និងអ្នកបើកបររថយន្តចំនួន ០២នាក់ បានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020050606.txt · Last modified: 2020/06/05 15:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki