website_news:2020050804

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ធ្វើបច្ចុប្បន្នភាពផ្ទះសំណាក់ និងហាងម៉ាស្សា កោសជប់

http://cambodiapolice.com/policekh/ 6:28 pm 4 សីហា 2020

កំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងអធិការដ្ឋានស្រុកថ្ពងបានចុះធ្វើបច្ចុប្បន្នភាពផ្ទះសំណាក់ និងហាងម៉ាស្សាកោសជប់ ក្រោមការដឹកនាំដោយ លោកស្រីវរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការចួលរួប ក្រុមការងារ កម្លាំងអធិការដ្ឋានស្រុកឱរ៉ាល់ និងកម្លាំងអធិការដ្ឋានស្រុកថ្ពង។

ជាលទ្ធផលនៅស្រុកឱរ៉ាល់ មានផ្ទះសំណាក់ ០៤កន្លែង មានបន្ទប់៦៤ បុគ្គលិក ១១នាក់ ស្រី០៦នាក់។ ហាងខារ៉ាអូខេ ០១កន្លែង បុគ្គលិក០ ៥នាក់ ស្រី០៤ ។ ជាលទ្ធផលនៅស្រុកថ្ពង មានផ្ទះសំណាក់ ០១កន្លែង មានបន្ទប់១៣ បុគ្គលិក ០១នាក់(ស្រី) ហាងម៉ាស្សា-កោសជប់ ០២កន្លែង មានបន្ទប់០៨ បុគ្គលិក ៦នាក់(ស្រី) ។

លោកស្រីវរសេនីយ៍ទោ មួន មូលិ្លកា បានមានប្រសាសន៍ និងណែនាំ ផ្សព្វផ្សាយ ដល់ម្ចាស់ផ្ទះសំណាក់ ម្ចាស់ហាងម៉ាស្សាកោសជប់ ត្រូវគោរពតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អោយបានភ្ជាប់ភ្ជួន និងទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាល់ណាលជាសកលនៅមេរោគកូវីដ-១៩ ៕

website_news/2020050804.txt · Last modified: 2020/08/05 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki